ការលូតលាស់របស់ប្អូនៗក្នុងវ័យអនុវិទ្យាល័យ គឺជាដំណាក់កាលអន្តរកាលដ៏សំខាន់សម្រាប់ត្រៀមខ្លួនឈានចូលយុវវ័យ។ នេះគឺជាពេលវេលាដែលពួកគាត់ចាប់ផ្តើមស្វែងយល់ពីខ្លួនឯង និងអភិវឌ្ឍការគិតស៊ីជម្រៅ។ សាលា រីយ៉ាទ អន្តរជាតិ បានរៀបចំយុទ្ធសាស្ត្រអប់រំដ៏ច្បាស់លាស់ ដើម្បីបណ្តុះប្អូនៗឱ្យប្រកបដោយចំណេះដឹង ជំនាញ ភាពជាអ្នកដឹកនាំ និងក្រមសីលធម៌ឥស្លាមដ៏រឹងមាំ សម្រាប់ការរស់នៅក្នុងសង្គម។ សាលាផ្តល់ជូននូវ ជម្រើសកម្មវិធីសិក្សាចំនួន ៣ ដូចខាងក្រោម៖
បូកបញ្ចូលគ្នានូវមុខវិជ្ជាវិទ្យាសាស្ត្រ និងសង្គម (ស្តង់ដារក្រសួងអប់រំ) + ភាសាអង់គ្លេសកម្រិតអន្តរជាតិ + ភាសាអារ៉ាប់ និងអប់រំឥស្លាម (Fiqh, ប្រវត្តិឥស្លាម)។
សិស្សនឹងមានសមត្ថភាពត្រិះរិះពិចារណាខ្ពស់ (Critical Thinking) ជំនាញស្រាវជ្រាវ ស្ទាត់ជំនាញ ៣ភាសា និងត្រៀមលក្ខណៈបានល្អបំផុតសម្រាប់ការប្រឡងថ្នាក់ជាតិ និងអន្តរជាតិ។
ផ្តោតលើមុខវិជ្ជាស្នូលកម្រិតមធ្យមសិក្សាបឋមភូមិ ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសាខ្មែរ និងប្រវត្តិវិទ្យា។
ពង្រឹងសមត្ថភាពលើមុខវិជ្ជាវិទ្យាសាស្ត្រពិត និងសង្គម ធានាអត្រាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ដោយលទ្ធផលត្រចះត្រចង់។
ភាសាអង់គ្លេសអន្តរជាតិ, ភាសាអារ៉ាប់កម្រិតមធ្យម, និងការអប់រំឥស្លាម (ច្បាប់ Fiqh, ការអានអាល់គួរអានកម្រិតខ្ពស់, និងសីលធម៌អ្នកដឹកនាំ)។
បណ្តុះសិស្សឱ្យក្លាយជាបុគ្គលិកលក្ខណៈជាគំរូ (Exemplary Muslims) ដែលមានឯករាជ្យភាព ហ៊ានទទួលខុសត្រូវ និងមានឆន្ទៈចូលរួមអភិវឌ្ឍសង្គមជាតិ។