ការសិក្សានៅកម្រិតវិទ្យាល័យ គឺជាដំណាក់កាលចុងក្រោយ និងសំខាន់បំផុតក្នុងការរៀបចំខ្លួនឈានចូលថ្នាក់ឧត្តមសិក្សា (មហាវិទ្យាល័យ) និងការកសាងអនាគត។ ផ្អែកលើបេសកកម្ម «កសាងអ៊ូម៉ាត់ដ៏រឹងមាំ» សាលា រីយ៉ាទ អន្តរជាតិ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំយុវជន ដោយរួមបញ្ចូលគ្នានូវចំណេះដឹងវិទ្យាសាស្ត្រទំនើប ភាពជាអ្នកដឹកនាំ និងក្រមសីលធម៌ឥស្លាមដ៏ខ្ពង់ខ្ពស់។ សាលាផ្តល់ជូននូវ ជម្រើសកម្មវិធីសិក្សាចំនួន ៣ ដូចខាងក្រោម៖
បូកបញ្ចូលគ្នានូវកម្មវិធីចំណេះទូទៅខ្មែរ (ថ្នាក់វិទ្យាសាស្ត្រពិត ឬវិទ្យាសាស្ត្រសង្គម) + ភាសាអង់គ្លេសកម្រិតខ្ពស់ + ភាសាអារ៉ាប់ និងការអប់រំឥស្លាមស៊ីជម្រៅ (Fiqh, Aqidah)។
សិស្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ ស្ទាត់ជំនាញ ៣ភាសា និងមានភាពជឿជាក់ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗ ទាំងក្នុង និងក្រៅប្រទេស។
អនុវត្តយ៉ាងតឹងរ៉ឹងតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា ដោយបែងចែកជាពីរថ្នាក់យ៉ាងច្បាស់លាស់៖ ថ្នាក់វិទ្យាសាស្ត្រពិត (គណិត រូប គីមី ជីវៈ) និង ថ្នាក់វិទ្យាសាស្ត្រសង្គម (ប្រវត្តិ ភូមិ សីលធម៌ សេដ្ឋកិច្ច)។
សិស្សទទួលបានចំណេះដឹងយ៉ាងច្បាស់លាស់ ជំរុញឱ្យការប្រឡងបាក់ឌុបទទួលបានលទ្ធផលកម្រិតខ្ពស់ (និទ្ទេស A)។
ភាសាអង់គ្លេសអន្តរជាតិកម្រិតខ្ពស់, ភាសាអារ៉ាប់, និងការសិក្សាពីច្បាប់ ការវិភាគ និងអក្សរសាស្ត្រឥស្លាម។
បណ្តុះសិស្សឱ្យក្លាយជា «បុគ្គលិកលក្ខណៈជាគំរូ និងជាអ្នកដឹកនាំ (Responsible Leaders)» ដែលមានសីលធម៌ សុចរិតភាព និងមានការទទួលខុសត្រូវខ្ពស់ក្នុងសង្គម។