មត្តេយ្យសិក្សា

កម្រិតមត្តេយ្យសិក្សា

កុមារមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើកាយសម្បទា សតិបញ្ញា ស្មារតី ការគិត សីលធម៌ និងភាសា ទៅតាមបរិយាកាស និងទំនោរនៃមជ្ឈដ្ឋានជុំវិញខ្លួន។ សាលា រីយ៉ាទ អន្តរជាតិ មានជំនាញយ៉ាងពិសេសក្នុងការបណ្តុះបណ្តាលកុមារតូចៗ ដោយផ្តល់នូវបរិយាកាសសិក្សាប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់បំផុត។ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់កុមារ និងតម្រូវការរបស់មាតាបិតា សាលាផ្តល់ជូននូវ ជម្រើសកម្មវិធីសិក្សាចំនួន ៣ ដូចខាងក្រោម៖

កម្មវិធីសិក្សារបស់យើង
ជម្រើសទី១
កម្មវិធីចំណេះទូទៅ ៣ ភាសា (Full-Day Program)
មុខវិជ្ជាសិក្សា

បូកបញ្ចូលគ្នានូវមុខវិជ្ជាត្រៀមចំណេះទូទៅខ្មែរ (បុរេសំណេរ បុរេគណិត) + ភាសាអង់គ្លេសសម្រាប់កុមារ + ភាសាអារ៉ាប់ និងការអប់រំឥស្លាមបឋម (ឌូអាប្រចាំថ្ងៃ)។

អត្ថប្រយោជន៍

កុមារនឹងទទួលបានការអភិវឌ្ឍសតិបញ្ញាយ៉ាងរហ័ស ស្គាល់ភាសាចម្រុះតាំងពីតូច និងមានមូលដ្ឋានសីលធម៌ (Adab) ដ៏រឹងមាំ ដោយមានពេលសម្រាក គេងថ្ងៃ និងលេងកម្សាន្តគ្រប់គ្រាន់។

ម៉ោង ០៧:៣០ ព្រឹក ដល់ ០៤:៤០ នាទីល្ងាច (ចន្ទ - សុក្រ)។
ជម្រើសទី២
កម្មវិធីចំណេះទូទៅខ្មែរ (សិក្សាមួយពេល)
មុខវិជ្ជាសិក្សា

ផ្តោតជាចម្បងលើ បុរេសំណេរ (ការហាត់កាន់ខ្មៅដៃ សរសេរអក្សរ) បុរេគណិត វិទ្យាសាស្ត្រកុមារ និងបំណិនជីវិត។

អត្ថប្រយោជន៍

ជួយកសាងមូលដ្ឋានគ្រឹះភាសាជាតិដ៏រឹងមាំ រៀបចំកុមារឱ្យត្រៀមខ្លួនរួចរាល់សម្រាប់ឈានចូលកម្រិតបឋមសិក្សា (ថ្នាក់ទី១) ប្រកបដោយភាពជឿជាក់។

វេនព្រឹក (០៧:៣០ – ១០:៥០) ឬ វេនរសៀល (០១:១៥ – ០៤:៤០) (ចន្ទ - សុក្រ)។
ជម្រើសទី៣
កម្មវិធីភាសាអន្តរជាតិ និងអប់រំឥស្លាម (សិក្សាមួយពេល)
មុខវិជ្ជាសិក្សា

រៀនភាសាអង់គ្លេស និងអារ៉ាប់តាមរយៈបទចម្រៀង (Nasheed) រឿងនិទានអប់រំ ការលេងល្បែងសិក្សា និងការអនុវត្តកាតព្វកិច្ចសាសនាបឋម (ដូចជាការស្វាគមន៍ Salam និងការរក្សាអនាម័យ)។

អត្ថប្រយោជន៍

ជំរុញឱ្យកុមារមានភាពក្លាហានក្នុងការនិយាយភាសាបរទេស ស្រឡាញ់អនាម័យ និងចេះចែករំលែក (ភាតរភាព) ជាមួយមិត្តភក្តិ។

វេនព្រឹក (០៧:៣០ – ១០:៥០) ឬ វេនរសៀល (០១:១៥ – ០៤:៤០) (ចន្ទ - សុក្រ)។
លក្ខណៈពិសេសរបស់យើង
🧩
វិធីសាស្ត្រ Play-based Learning៖ ជំរុញការលូតលាស់សតិបញ្ញា ស្មារតី និងកាយសម្បទា តាមរយៈការលេង ការស្តាប់ ការសង្កេត និងការត្រាប់តាម។
👩‍🍼
ការថែទាំយ៉ាងដិតដល់៖ ក្រៅពីគ្រូបង្រៀន សាលាមាន «អ្នកមើលថែក្មេង/មេដោះ» ប្រចាំការដើម្បីជួយថែទាំអនាម័យ បញ្ចុកអាហារ និងមើលថែសុវត្ថិភាពកុមារពេលសម្រាក ឬគេងថ្ងៃ។
🛡
សុវត្ថិភាពចម្បងគេ៖ អនុវត្តយ៉ាងតឹងរ៉ឹងនូវ «គោលការណ៍កាតទទួលសិស្ស» ធានាថាកុមារត្រូវបានទទួលទៅវិញដោយសុវត្ថិភាព។
🎨
សកម្មភាពចម្រុះ៖ កុមារនឹងទទួលបានការអប់រំបន្ថែមលើ៖ គំនូរ សិល្បៈ អប់រំកាយ អនាម័យខ្លួនប្រាណ និងទស្សនកិច្ចសិក្សាផ្សេងៗ។