សាលារៀនត្រៃភាសាដែលមានអាជ្ញាបណ្ណពីក្រសួងអប់រំ នៅភ្នំពេញ បើកដំណើរការតាំងពីឆ្នាំ២០២០ និងទទួលស្គាល់ដោយវិទ្យាស្ថាន Ar-Riyadh នៃសិង្ហបុរី ឧទ្ទិសដល់ភាពល្អឥតខ្ចោះផ្នែកសិក្សា និងគុណតម្លៃឥស្លាម។
សាលា រីយ៉ាទ អន្តរជាតិ ជាគ្រឹះស្ថានអប់រំឥស្លាមឯកជនឈានមុខគេនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញដែលផ្តល់ការអប់រំប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ។ បើកដំណើរការតាំងពីឆ្នាំ២០២០ សាលាត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថាន Ar-Riyadh (សិង្ហបុរី) ដោយផ្តល់នូវកម្មវិធីសិក្សាចាប់ពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២។
សាលា រីយ៉ាទ អន្តរជាតិ មានទស្សនវិស័យក្លាយជាគ្រឹះស្ថានអប់រំឥស្លាមស្តង់ដារខ្ពស់ និងឈានមុខគេនៅកម្ពុជា ដែលបណ្តុះបណ្តាលអ្នកបន្តវេនជំនាន់ថ្មីឱ្យមានឧត្តមភាពលើចំណេះដឹងទូលំទូលាយ គុណធម៌ និងភាពជាអ្នកដឹកនាំ ដើម្បីក្លាយជាសសរទ្រូងដ៏សំខាន់ក្នុងការ «កសាងអ៊ូម៉ាត់ដ៏រឹងមាំ» និងចូលរួមអភិវឌ្ឍសង្គមជាតិប្រកបដោយមោទនភាព។
ដើម្បីសម្រេចបាននូវទស្សនវិស័យខាងលើ យើងមានបេសកកម្មចម្បងចំនួន៣ គឺ៖