សាលា រីយ៉ាទ អន្តរជាតិ ផ្តល់ជូននូវកម្មវិធីសិក្សាកម្រិតបឋមសិក្សាដ៏រឹងមាំ ដោយផ្តោតលើការកសាងគ្រឹះចំណេះដឹងទូទៅ ភាពជាអ្នកដឹកនាំ និងការបណ្តុះគុណធម៌ឥស្លាម។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មាតាបិតា និងសិស្សានុសិស្ស សាលាផ្តល់ជូននូវ ជម្រើសកម្មវិធីសិក្សាចំនួន ៣ ដូចខាងក្រោម៖
បូកបញ្ចូលគ្នានូវមុខវិជ្ជាចំណេះទូទៅខ្មែរ (ស្តង់ដារក្រសួងអប់រំ) + ភាសាអង់គ្លេសអន្តរជាតិ + ភាសាអារ៉ាប់ និងអប់រំឥស្លាម (Al-Quran, ឌូអា)។
សិស្សនឹងទទួលបានចំណេះដឹងយ៉ាងទូលំទូលាយ ស្ទាត់ជំនាញទាំង ៣ភាសា និងមានមូលដ្ឋានសីលធម៌ដ៏រឹងមាំ។ សាលាមាន «គោលការណ៍កិច្ចការផ្ទះឆ្លាតវៃ» ដើម្បីការពារមិនឱ្យកុមាររងសម្ពាធពីការរៀនពេញមួយថ្ងៃ។
ផ្តោតជាចម្បងលើមុខវិជ្ជាស្នូល ដូចជា ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ សិក្សាសង្គម និងអប់រំកាយ។
កសាងមូលដ្ឋានគ្រឹះចំណេះដឹងទូទៅដ៏រឹងមាំ ដើម្បីធានាភាពជោគជ័យ និងភាពស្ទាត់ជំនាញក្នុងការប្រឡងថ្នាក់ជាតិ។
ភាសាអង់គ្លេសស្តង់ដារអន្តរជាតិ, ភាសាអារ៉ាប់ទូទៅ, និងការអប់រំសាសនាឥស្លាម (អានគម្ពីរអាល់គួរអាន, ប្រវត្តិសាស្ត្រឥស្លាម, ការប្រតិបត្តិសាសនា)។
សិស្សនឹងមានភាពក្លាហានក្នុងការប្រើប្រាស់ភាសាបរទេស ស្គាល់ខុសត្រូវ និងមានទម្លាប់ល្អ (Adab) ដែលជាគំរូនៅក្នុងសង្គម។