សូមស្វាគមន៍មកកាន់ព្រឹត្តិការណ៍ប្រកួតប្រជែងនិយាយជាសាធារណៈ (Public Speaking) ទាំង ៣ភាសា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦។ វេទិកានេះបង្កើតឡើងដើម្បីបណ្តុះភាពក្លាហាន និងភាពជាអ្នកដឹកនាំរបស់សិស្សានុសិស្សយើង។

ជម្រាបសួរមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់!
ស្របតាមទស្សនវិស័យ "កសាងអ៊ូម៉ាត់ដ៏រឹងមាំ" សាលារីយ៉ាទអន្តរជាតិ មានកិត្តិយសសូមជម្រាបជូនថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ សាលានឹងរៀបចំ "កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ (Public Speaking)" ដោយប្រកួតប្រជែងលើ ៣ភាសា គឺ៖ ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាអារ៉ាប់។

កម្មវិធីនេះគឺជាវេទិកាដ៏សំខាន់ សម្រាប់ឱ្យប្អូនៗសិស្សានុសិស្សបានបញ្ចេញនូវសមត្ថភាព បង្ហាញភាពក្លាហាន និងអនុវត្តជំនាញទន់ (Soft Skills) ដែលបានរៀនសូត្រកន្លងមក។ យើងខ្ញុំសូមលើកទឹកចិត្តឱ្យមាតាបិតាទាំងអស់ ចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កូនៗក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។